ជាធម្មតាសិស្សពូកែតែងតែមានចំណុចមួយចំនួនដែលខុសគ្នាពីសិស្សធម្មតា។ ប៉ុន្តែវាមិនមែនមានន័យថា សិស្សពូកែទទួលបានសមត្ថភាពពិសេសមកពីទេវតានោះទេ។ ការពិតទៅគ្រាន់តែពួកគេមានវិធីសិក្សាផ្ទាល់ខ្លួនរបស់គេប៉ុណ្ណោះ។ តើវិធីទាំងនោះមានអ្វីខ្លះ?
១. ពួកគេមិនព្យាយាមទន្ទេញ
ក្នុងចំណុចនេះមិនមែនមានន័យថា ការទន្ទេញមេរៀនមិនល្អនោះទេ។ ប៉ុន្តែមានវិធីផ្សេងទៀតដែលវាល្អនិងមានប្រសិទ្ធភាពជាងការទន្ទេញ។ សិស្សពូកែតែងតែព្យាយាម បង្កើតឲ្យមេរៀនមានការទាក់ទងគ្នាទៅវិញទៅមកដើម្បីងាយស្រួលចាំ។ ពួកគេមិនបាច់ចំណាយពេលរាប់ម៉ោងដើម្បីទន្ទេញនោះទេ។ នៅពេលដែលពួកគេអាចធ្វើមេរៀនទាក់ទងគ្នាហើយ គេគ្រាន់តែចាំពាក្យគន្លឹះមួយចំនួនគឺគ្រប់គ្រាន់ហើយ។
២. ពួកគេមិនបែងចែកអារម្មណ៍ពេលម៉ោងសិក្សា
សិស្សពូកែចេះបែងចែកពេលវេលាច្បាស់សម្រាប់ការសិក្សារបស់ពួកគេ។ ជាពិសេសក្នុងម៉ោងសិក្សា សិស្សពូកែព្យាយាមស្ដាប់មេរៀន និងកត់ត្រាដោយយកចិត្តទុកដាក់។ ពួកគេមិនអង្គុយចុចទូរស័ព្ទដូចសិស្សមួយចំនួននោះទេ។ ម៉ោងសិក្សាជាម៉ោងសិក្សា ម៉ោងសម្រាកជាម៉ោងសម្រាក។ បែងចែកវាឲ្យដាច់ពីគ្នា។ពួកគេមិនឲ្យរបស់អ្វីមួយមករំខានដល់ការសិក្សាគេនោះទេ។
៣. ព្យាយាមអនុវត្តចំណុចពិបាកម្ដងហើយម្ដងទៀត
សិស្សពូកែដឹងច្បាស់ថា មានតែការអនុវត្តជាញឹកញាប់ប៉ុណ្ណោះដែលធ្វើមនុស្សយើងមានការប៉ិនប្រសព្វឬពូកែលើអ្វីមួយបាន។ ការដឹងបែបនេះហើយ បានជាជម្រុញឲ្យពួកគេព្យាយាមអនុវត្តរាល់ចំណុចពិបាកក្នុងមេរៀន ម្ដងហើយម្ដងទៀតលុះត្រាតែគេមានភាពថ្នឹក និងចេះចាំស្ទាត់។ ការអនុវត្តកាន់តែច្រើន កាន់តែល្អសម្រាប់ការសិក្សា។
៤. ពិគ្រោះជាមួយអ្នកជំនាញ
សិស្សពូកែមានភាពវៃឆ្លាតណាស់ក្នុងការគ្រប់គ្រងពេលវាលា។ ពួកគេក៏កម្រចំណាយពេលរាប់ម៉ោងដើម្បីសិក្សាអ្វីមួយម្នាក់ឯងផងដែរ។ ជាធម្មតា សិស្សពូកែតែងតែពិគ្រោះជាមួយគ្រូបង្រៀន អ្នកជំនាញ ឬក៏មិត្តផ្សេងទៀតដើម្បីទទួលបានចំណេះដឹងថ្មី និងស្វែងយល់បន្ថែមលើចំណុចណាមួយដែលពួកគេមិនទាន់សូវយល់។ ការធ្វើបែបចំណេញទាំងពេលវេលា ចំណេញទាំងកម្លាំង។
៥. ចាត់ទុកខ្លួនគេជាសិស្សជានិច្ច
សិស្សពូកែមិនដែលចាត់ទុកខ្លួនគេជាអ្នកជំនាញដែលចេះស្ទាត់លើផ្នែកអ្វីមួយនោះទេ។ ពួកគេតែងតែមានគំនិតថា ពួកគេជាសិស្សហើយព្យាយាមរៀនអ្វីថ្មីគ្រប់យ៉ាងជានិច្ច។ ពួកគេមានការត្រៀមខ្លួនជាស្រេចដើម្បីក្រេបយកចំណេះដឹង។ ខុសផ្ទុយពីសិស្សដែលមានពិន្ទុទាប ដោយសារតែពួកគេគិតថា គេចេះអ្វីៗគ្រប់យ៉ាងអស់ហើយ គ្មានអ្វីត្រូវរៀនទៀតនោះទេ។
For More Job Opportunity Or Job Announcement


No comments:
Post a Comment